គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុក គង់ បានអញ្ជើញជួបសំណេះសំណាលជាមួយលោក ឥន្ធ សៅឬទ្ធិ អភិបាលស្រុកសំឡូត
2016-08-21 14:26:03

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម អ៊ុក គង់ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ៤ និងជាសមាជិកគណ:កម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយលោក ឥន្ធ សៅឬទ្ធិ អភិបាលស្រុកសំឡូត អំពីជីវភាពរបស់ប្រជារាស្រ្ត ផ្លូវគមនាគមន៍នៅក្នុងស្រុកតភ្ជាប់ពីឃុំមួយទៅឃុំមួយទៀត ក្នុងនោះបានសង្កត់ធ្ងន់លើវិស័យកសិកម្ម ការដាំដុះដំណាំហូបផ្លែដូចជា ធូរេន ម្រេច មៀន និងដំណាំឆ្លងកាត់ដូចជា ពោត ដំឡូង សណ្តែកសៀង និងជំរុញការចិញ្ចឹមសត្វ ដូចជា គោ ជ្រូក មាន់ ទា បង្កើនមុខរបរនៅក្នុងមូលដ្ឋាន អំពីការខ្ចីថវិកាពីធនាគារ         និងការសងត្រឡប់ទៅវិញ និងទាក់ទាញអ្នកវិនិយោគ និងវិស័យទេសចរណ៍ កាត់បន្ថយការចំណាកស្រុក ស្ថិតនៅសាលាស្រុកសំឡូត ខេត្តបាត់ដំបង។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦