គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្ដម អ៊ុក គង់ លេខាធិការ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៤ព្រឹទ្ធសភា បានចុះទៅមូលដ្ឋានខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦
2016-05-02 03:23:44

ចាប់ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦  ដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ឯកឧត្ដម អ៊ុក គង់ លេខាធិការ ក្រុមសមាជិក​ព្រឹទ្ធសភា​ប្រចាំភូមិភាគ៤ព្រឹទ្ធសភា បានចុះទៅមូលដ្ឋានខេត្តបាត់ដំបង ធ្វើសកម្មភាពដូចខាងក្រោម  :
១-សួរសុខទុក្ខក្រុមប្រឹក្សាឃុំមានជ័យ- ឃុំអូរសំរិល-ឃុំតាសាញ ស្រុកសំឡូត ពិសេសស្តាប់បញ្ហាទឹក។
២-បុណ្យបូជាព្រះសព ចៅអធិការវត្តតាសាញថ្មីឃុំតាសាញ ស្រុកសំឡូតដែលគ្រោះថ្នាក់ដោយសារចរាចរក្នុងភូមិសាស្ត្រស្រុកមោង។
៣-ចែកទឹកជូនដល់ប្រជាពលរដ្ឋនៅភូមិអូរស្ងួតឃុំតាសាញ ស្រុកសំឡូត។
៤-សួរសុខទុក្ខមេឃុំៗស៊ុង ស្រុកសំឡូត និងឯកឧត្តម ទេស ហ៊ាញ ដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យភូមិភាគ៥ បាត់ដំបង។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦