គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ អញ្ជើញចុះជួបពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សាស្រុក និងអភិបាលស្រុករតនមណ្ឌល ខេត្តបាត់ដំបង
2015-10-08 08:07:22

នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាស្រុករតនមណ្ឌល ខេត្តបាត់ដំបង គណៈប្រតិភូ​ក្រុមសមាជិកព្រឹទ្ធសភាប្រចាំ ភូមិភាគទី៤ ដឹកនាំដោយឯកឧត្តម ឆាត់ លឿម ប្រធាន​ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា   អញ្ជើញចុះជួបពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សាស្រុក  និងអភិបាលស្រុក និងប្រធានក្រុមប្រឹក្សាឃុំទាំង០៥ នៅក្នុង​ស្រុករតនមណ្ឌល ក្នុងគោលបំណងដើម្បីចុះឈ្វេងយល់អំពីគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ការផ្តល់សេវាសាធារណជូន ដល់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ​ ភូមិ ឃុំមានសុវត្ថិភាព និងបញ្ហាប្រឈមនានារបស់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងស្រាវជ្រាវ ប្រមូលព័ត៌​មាន សម្រាប់ត្រៀមរៀបចំវេទិកានាពេលខាងមុខនៅខេត្តបាត់ដំបង៕

អត្ថបទ និងរូបភាព​៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦