គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ចុះជួបពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សាស្រុក និងអភិបាលស្រុកសង្កែ ខេត្តបាត់ដំបង
2015-10-07 08:37:09

នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាស្រុកសង្កែ ខេត្តបាត់ដំបង ឯកឧត្តម ឆាត់ លឿម ប្រធាន​ក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី៧ព្រឹទ្ធសភាអមដំណើរដោយឯកឧត្តម អ៊ុក គង់ លេខាធិការឯកឧត្តម ចាន់ ណារ៉េត សមាជិកនិងមន្ត្រី​លេខាធិការដ្ឋានអមក្រុមភូមិភាគទី៤អញ្ជើញចុះជួបពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សាស្រុក និងអភិបាល ស្រុក ប្រធានក្រុមប្រឹក្សាឃុំទាំង១០ នៅក្នុង​ស្រុកសង្កែ និងប្រធានសាខាសមាគមក្រុមប្រឹក្សាក្រុង-ស្រុក-ឃុំ-សង្កាត់ ប្រចាំស្រុកឯកភ្នំ ស្រុកគាស់ក្រឡ ស្រុកបាណន់ ស្រុកមោងឬស្សី និងស្រុករុក្ខគិរីក្នុងគោលបំណងដើម្បីចុះឈ្វេងយល់អំពីគោលនយោបាយវិមជ្ឈការ និង វិសហមជ្ឈការ ការផ្តល់សេវាសាធារណជូនដល់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ​ ភូមិ ឃុំមានសុវត្ថិភាព និងបញ្ហាប្រឈម នានារបស់ ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ និងស្រាវជ្រាវប្រមូលព័ត៌​មាន សម្រាប់ត្រៀមរៀបចំវេទិកានាពេលខាងមុខនៅខេត្តបាត់ដំបង៕

អត្ថបទ និងរូបភាព​៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦