គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ អញ្ជើញជួបពិភាក្សាការងារជាមួយនឹងប្រធានក្រុមប្រឹក្សាក្រុង និងអភិបាលក្រុងបាត់ដំបង
2015-10-06 08:04:15

ឯកឧត្តម ឆាត់ លឿម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា ឯកឧត្តម អ៊ុក គង់ លេខាធិការ និងជាលេខាធិការគណៈកម្មការទី១ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សាក្រុង អភិបាលក្រុង និងប្រធានក្រុមប្រឹក្សា សង្កាត់ ទាំង១០សង្កាត់ នៅក្នុងក្រុងបាត់ដំបង ក្នុងគោលបំណងដើម្បីឈ្វេងយល់រកពីបញ្ហាប្រឈមនានា នៅថ្នាក់វិមជ្ឈការ វិសហមជ្ឈរបស់ក្រុមប្រឹក្សាសង្កាត់ និងស្រាវជ្រាវប្រមូលព័ត៌មាន សម្រាប់ត្រៀមរៀបចំវេទិកាថ្នាក់ខេត្ត នាពេលខាងមុខ នារសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ នៅសាលប្រជុំ ក្រុមប្រឹក្សាក្រុង។
បន្ទាប់មកឯកឧត្តមប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានពិនិត្យមើលក្រាហ្វិចបង្ហាញរយៈពេលបម្រើការងារ របស់ថ្នាក់ដឹកនាំក្រុងបាត់ ដំបង ចាប់ពីឆ្នាំ១៩៧៩ ដល់បច្ចុប្បន្នរបស់សាលាក្រុងផងដែរ៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦