គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ អញ្ជើញចុះជួបពិភាក្សាការងារជាមួយនឹងប្រធានក្រុមប្រឹក្សាស្រុក និងអភិបាលស្រុកថ្មគោល ខេត្តបាត់ដំបង
2015-10-06 02:42:55

គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយឯកឧត្តម ឆាត់ លឿម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា  ឯកឧត្តម អ៊ុក គង់ លេខាធិការ និងឯកឧត្តម ចាន់ ណារ៉េត សមាជិក អញ្ជើញចុះជួបពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សាស្រុកថ្មគោល ប្រធានក្រុមប្រឹក្សាឃុំទាំង១០ នៅស្រុកថ្មគោល និងប្រធានសាខាសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ប្រចាំស្រុកបវេល ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង ក្នុងគោលបំណងដើម្បីឈ្វេងយល់រកពីបញ្ហាប្រឈមនានារបស់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ និងស្រាវជ្រាវប្រមូលព័ត៌មាន នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាស្រុកថ្មគោល ខេត្តបាត់ដំបង៕
អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦