គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តមឆាត់ លឿមដឹកនាំគណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ អញ្ជើញជួបពិភាក្សាការងារជាមួយនឹងសមាគមក្រុមប្រឹក្សាក្រុង-ស្រុក-ឃុំ-សង្កាត់
2015-10-05 08:28:04

នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥នៅសាលាក្រុងបាត់ដំបង ខេត្តបាត់ដំបងគណៈ ប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយឯកឧត្តម ឆាត់ លឿមប្រធាន​ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញ ជួបពិភាក្សាការងារជាមួយប្រធានសមាគមក្រុមប្រឹក្សាក្រុង-ស្រុក-ឃុំ-សង្កាត់ ទីប្រឹក្សាគ្រប់​គ្រងកម្មវិធីជាតិថ្នាក់ខេត្ត ទីប្រឹក្សាសម្របសម្រួល ក្រុមប្រឹក្សាខេត្ត ទីប្រឹក្សាហិរញ្ញវត្ថុ ទីប្រឹក្សាអភិវឌ្ឍន៍សមត្ថភាព និងទីប្រឹក្សាហេដ្ឋារចនាសម្ព័ន្ធ ក្នុងគោលបំណងដើម្បីសិក្សាស្រាវជ្រាវ ប្រមូលព័ត៌មាន សម្រាប់ត្រៀមរៀបចំវេទិកាថ្នាក់ខេត្ត នៅខេត្តបាត់ដំបង៕

អត្ថបទ៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦