គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ អញ្ជើញចុះសិក្សាឈ្វេងយល់ និងស្រាវជ្រាវប្រមូលព័ត៌មាន ដើម្បីត្រៀមរៀបចំវេទិកាថ្នាក់ខេត្តនាពេលខាងមុខ
2015-10-05 03:11:32

នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តបាត់ដំបង គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយឯកឧត្តម ឆាត់ លឿម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា ឯកឧត្តម អ៊ុក គង់ លេខាធិការ ឯកឧត្តម ចាន់ ណារ៉េត សមាជិក និងមន្ត្រីលេខាធិការដ្ឋានភូមិភាគទី៤ អញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីនាយករដ្ឋបាល នាយកទីចាត់ការរដ្ឋបាល នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស នាយកទីចាក់ការផែនការ និងវិនិយោគ ប្រធានមន្ទីរផែនការ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ប្រធានមន្ទីរកិច្ចការនារី ប្រធានមន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរតនាគារ ក្នុងគោលបំណងដើម្បីសិក្សាស្រាវជ្រាវ ប្រមូលព័ត៌មាន សម្រាប់ត្រៀមរៀបចំវេទិកាថ្នាក់ខេត្ត នៅខេត្តបាត់ដំបង៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦