គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្រុកសូទ្រនិគម
2015-09-09 07:53:54

នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាស្រុកសូទ្រនិគម ខេត្តសៀមរាប គណៈប្រតិភូក្រុមសមាជិក​ព្រឹទ្ធ​សភា​ប្រចាំ​ភូមិភាគទី៤ រួមមាន ៖ ឯកឧត្តម សួន លន់និងឯកឧត្តម អាំ សំអាត សមាជិក​​ក្រុម​សមា​ជិក​​ព្រឹទ្ធសភា​ប្រ​ចាំ​​​ភូមិ​​ភាគ​ទី៤បានអញ្ជើញ ជួបពិភាក្សាការងារជា​​មួយលោក ឌិត ដន ប្រធានក្រុមប្រឹក្សាស្រុកសូទ្រនិគម និងលោក ម៉ក ប្រុស អភិបាល​ស្រុក​សូទ្រ​និគម ខេត្តសៀមរាប ក្នុងគោលបំណងទី១.ឈ្វេងយល់អំពីវឌ្ឍនភាព និងការប្រែប្រួលរបស់​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ ក្នុងការកសាងផែនការ និងកម្មវិធីវិនិយោគ ឃុំ-សង្កាត់ ដែលទទួលបានការ​បណ្តុះ​បណ្តាលនាពេលកន្លងមក ទី២.ឈ្វេងយល់ពីប្រសិទ្ធភាពនៃការផ្តល់សេវា ក្នុងការបំពេញ​មុខ​ងារ​​តំណាងរបស់ក្រុមសមាជិព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ទី៣.ឈ្វេងយល់អំពីបញ្ហាប្រឈម និង​តម្រូវ​​​ការ​របស់ក្រុមប្រឹក្សា ឃុំ-សង្កាត់ ក្នុងការ អនុវត្តការងារអភិវឌ្ឍន៍ឃុំ-សង្កាត់របស់ខ្លួន និងទី៤.លើក​ទឹកចិត្តឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ ខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ឲ្យស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន៕

រូបភាព និងអត្ថបទ ៖ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦