គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ស្តាប់ការធ្វើបទបង្ហាញរបស់មន្ត្រីជំនាញនៃវិទ្យាស្ថានសភាកម្ពុជា ស្តីពីការចុះបញ្ជីដីសហគមន៍ និងដីសម្បទានសេដ្ឋកិច្ច នៅខេត្តមណ្ឌលគិរី
2015-08-10 01:18:16

នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៥ នៅសាលប្រជុំគណៈកម្មការទី៤ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អញ្ជើញស្តាប់ការធ្វើបទបង្ហាញរបស់មន្ត្រីជំនាញនៃវិទ្យាស្ថានសភាកម្ពុជា ស្តីពីការចុះបញ្ជីដីសហគមន៍ និងដីសម្បទានសេដ្ឋកិច្ចនៅខេត្តមណ្ឌលគិរី និងប្រជុំពិភាក្សាត្រៀមការចុះធ្វើវេទិកាថ្នាក់ខេត្តស្តីពីការបង្កើនសមត្ថភាព និងការអភិវឌ្ឍមូលដ្ឋានរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ នៅខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពឯកឧត្តម ប៊ូ ថង ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦