គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឆាត់ លឿម អញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខ័ណ្ឌសីមាព្រះវិហារថ្មីនៅវត្តសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង
2015-03-23 07:31:44

កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៥ ឯកឧត្តម ឆាត់ លឿម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខ័ណ្ឌសីមាព្រះវិហារថ្មីនៅវត្តសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ ឯកឧត្តម ឆាត់ លឿម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងលោកជំទាវ បាននាំយកទេយ្យទានប្រគេនព្រះសង្ឃរួមមាន៖អង្ករចំនួន១០បេ(១បេ=៥០គីឡូក្រាម) ទឹកបរិសុទ្ធ0៥កេស ស្ករ-ស០៥គីឡូក្រាម ខ្លាញ់០២ដប់ធំ ទឹកត្រី០១កេស អំបិល១០គីឡូក្រាម ទឹកផ្លែឈើ០១កេស និងប្រគេនបច្ច័យព្រះសង្ឃ០២អង្គក្នុងមួយអង្គៗ២០០.០០០រៀល។
សូមបញ្ចាក់ថាព្រះវិហារថ្មី នៅវត្តសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបងនេះ កសាងចាប់ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០០២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ចំណាយថវិកាសរុបចំនួន៤៤៤.៣០៨ដុល្លារសហរដ្ឋអាមេរិក៕

រូបភាព និងអត្ថបទ៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦