គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ តាមដានស្តាប់នូវការធ្វើបទបង្ហាញរបស់តំណាងក្រុមទាំង៤ក្នុងវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្ត្រប្រើប្រាស់ឯកសារព័ត៌មាន និងឯកសារពិន្ទុវិស័យ ក្នុងការកសាងផែនការ និងកម្មវិធីវិនិយោគនៅខេត្តប៉ៃលិន
2015-01-16 01:49:03

នៅសាលាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយឯកឧត្តម ឆាត់ លឿម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ទីរពាក់ព័ន្ធក្នុងខេត្តប៉ៃលិនបានតាមដានស្តាប់នូវការធ្វើបទបង្ហាញរបស់តំណាងក្រុមទាំង៤ នៃវគ្គបណ្តុះបណ្តាល​ស្តីពីវិធីសាស្ត្រប្រើប្រាស់ឯកសារព័ត៌មាន និងឯកសារពិន្ទុវិស័យ ក្នុងការកសាងផែនការ និងកម្មវិធីវិនិយោគ ដោយផ្តោតលើប្រធានបទការវិភាគព័ត៌មាន និងពិន្ទុវិស័យ ដើម្បីកំណត់បញ្ហាតម្រូវការរបស់ឃុំ ក្នុងការកសាងផែនការ និងកម្មវិធីវិនិយោគ របស់ឃុំ៕

អត្ថបទ និងរូបភាព​ ៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦