គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ជួបពិភាក្សាការងារជាមួយអាជ្ញាធរ ខេត្តកែបដឹកនាំដោយឯកឧត្តម ទេព យុទ្ធី អភិបាលស្តីទីនៃគណៈអភិបាលខេត្តកែប នៅសាលប្រជុំសាលាខេត្តកែប
2016-02-24 04:06:27

នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តកែប គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយ ឯកឧត្តម ប៉េង ប៉ាត់ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាសមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា បានជួបពិភាក្សាការងារ ជាមួយអាជ្ញាធរខេត្តកែប ដឹកនាំដោយឯកឧត្តម ទេព យុទ្ធី អភិបាលស្តីទីនៃគណៈអភិបាលខេត្តកែប ដើម្បីសិក្សាស្វែងយល់ ប្រមូលព័ត៌មាន អំពីវឌ្ឍនភាព ការប្រឈមនិងសំណូមពររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ទាក់ទងអំពី ការអនុវត្តគោល នយោបាយភូមិ ឃុំមានសុវត្ថិភាព ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន សម្រាប់ត្រៀមរៀបចំវេទិកានាពេលខាងមុខ។
ក្នុងជំនួបពិភាក្សានេះមានការអញ្ជើញចូលរួមពី ប្រធានក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាល នាយកទីចាត់ការផែនការ និងវិនិយោគនាយក ទីចាត់ការគ្រប់គ្រងធនធានមនុស្ស ប្រធានអង្គភាពមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់៕


អត្ថបទនិងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦