គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ជួបពិភាក្សាការងារជាមួយអាជ្ញាធរ ស្រុកដំណាក់ចង្អើរ ក្រុងកែប ខេត្តកែប ដឹកនាំដោយលោក ងិន ងិនដា អភិបាលក្រុងកែប នៅសាលប្រជុំសាលាក្រុងកែប
2016-02-23 09:30:38

នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលប្រជុំសាលាក្រុងកែប គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ប៉េង ប៉ាត់ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាសមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា   បានជួបពិភាក្សាការងារជាមួយអាជ្ញាធរ ស្រុកដំណាក់ចង្អើរ ក្រុងកែប ខេត្តកែប ដឹកនាំដោយលោក ងិន ងិនដា អភិបាលក្រុងកែប ដើម្បីសិក្សាស្វែងយល់ ប្រមូលព័ត៌មានអំពីវឌ្ឍនភាព ការប្រឈមនិងសំណូមពររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ទាក់ទងអំពី ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន សម្រាប់ត្រៀមរៀចំវេទិកាថ្នាក់ខេត្តនាពេលខាងមុខ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរស្រុកដំណាក់ចង្អើរ និងក្រុងកែបសរុបចំនួន២២នាក់៕
អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦