គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ជួបពិភាក្សាការងារជាមួយអាជ្ញាធរ ខេត្តកែបដឹកនាំដោយឯកឧត្តម ទេព យុទ្ធី អភិបាលស្តីទីនៃគណៈអភិបាលខេត្តកែប នៅសាលប្រជុំសាលាខេត្តកែប
2016-02-23 03:35:48

នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តកែប គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ប៉េង ប៉ាត់ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាសមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តកែប ដឹកនាំដោយឯកឧត្តម ទេព យុទ្ធី អភិបាលស្តីទីនៃគណៈអភិបាលខេត្តកែប ដើម្បីសិក្សាស្វែងយល់ ប្រមូលព័ត៌មានអំពីវឌ្ឍនភាព ការប្រឈមនិងសំណូមពររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ទាក់ទងអំពី ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន សម្រាប់ត្រៀមរៀបចំវេទិកានាពេលខាងមុខ។ក្នុងជំនួបពិភាក្សានេះមានការអញ្ជើញចូលរួមពី ប្រធានក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាល នាយកទីចាត់ការផែនការ និងវិនិយោគ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស ប្រធានអង្គភាពមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់៕

អត្ថបទនិងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦