គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ុង ឫទ្ធី អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវេទិកា ស្តីពី “ការចូលរួមលើកកម្ពស់សមត្ថភាពក្រុមប្រឹក្សាឃុំ សង្កាត់ និងអភិបាលកិច្ចក្នុងការអភិវឌ្ឍមូលដ្ឋាន” នៅខេត្តតាកែវ
2015-10-08 01:14:59

នារសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ ខេត្តតាកែវ ឯកឧត្តម ម៉ុង ឫទ្ធី អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាប្រធាន គណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញជាអធិបតី​ភាព​ក្នុងពិធីបិទវេទិកាស្តីពី “ការចូលរួមលើកកម្ពស់សមត្ថភាពក្រុមប្រឹក្សាឃុំ សង្កាត់ និងអភិ​បាលកិច្ច​ក្នុងការអភិវឌ្ឍមូលដ្ឋាន” ដោយមានការអញ្ជើញចូលរួមសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋស​ភា តំណាងថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ប្រធានក្រុមប្រឹក្សា និងឯកឧត្តម​អភិបាលនៃគណៈអភិបាល​​ខេត្តតាកែវ តំណាងក្រសូងពាក់ព័ន្ធ តំណាងវិទ្យាស្ថានសភាកម្ពុជា(PIC) និងសម្ព័ន្ធភាព​ជាតិក្រុមប្រឹក្សា​ឃុំសង្កាត់ ប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ និងស្មៀនខេត្តតាកែវសរុបចំនួន៣៧២នាក់ ដែលរៀបចំឡើង ដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងសហការ​ឧបត្ថម្ភគាំទ្រដោយវិទ្យាស្ថានសភាកម្ពុជា(PIC)។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦