គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញជួបប្រជុំជាមួយនឹងឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដើម្បីសិក្សាឈ្វេងយល់ និងស្រាវជ្រាវប្រមូលព័ត៌មានអំពីវឌ្ឍនភាព និងការប្រឈមនានាក្នុងខេត្តតាកែវ
2015-08-18 03:30:20

នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តតាកែវ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ប៉េង ប៉ាត់ ប្រធានគណៈប្រតិភូ និងឯកឧត្តម ម៉ុង ឫទ្ធី អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបប្រជុំជាមួយនឹងឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដើម្បីសិក្សាឈ្វេងយល់ និងស្រាវជ្រាវប្រមូលព័ត៌មានអំពីវឌ្ឍនភាព និងការប្រឈមនានាក្នុង ខេត្តតាកែវ សម្រាប់ជាព័ត៌មានក្នុងការរៀបចំវេទិកាថ្នាក់ខេត្ត នាពេលខាងមុខ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សា ខេត្ត និងមន្ទីជំនាញអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត។

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦