គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ តំណាងឲ្យព្រឹទ្ធសភា អញ្ជើញសាកសួរសុខទុក្ខនិងឧបត្ថម្ភថវិកា ជូនដល់កម្មករ-កម្មការិនីរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត្រ
2015-05-20 09:56:55

បន្ទាប់ពីគណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពកម្មករ-កម្មការិនីទាំង១៨នាក់ និងអ្នករងរបួស ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តស្វាយរៀង ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ ដែលកើតឡើង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ ស្ថិតតាមបណ្តាយផ្លូវជាតិលេខ១ ក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង រួចមក។
នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥  នៅមន្ទីរពេទ្យកាល់ម៉ែត្រ​  គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ តំណាងឲ្យព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ជា សុន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អមដំណើរដោយមន្ត្រីរាជការ​នៃ​អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក៏បានអញ្ជើញទៅដល់មន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីសាកសួរសុខទុក្ខកម្មករ-កម្មការិនីចំនួន១៦នាក់ ដែលកំពុងសម្រាកព្​យាបាលជំងឺ។
ក្នុងឱកាសនោះដែរ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦តំណាងឲ្យព្រឹទ្ធសភា ក៏បានឧបត្ថម្ភថវិកាជូនដល់អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល​ជំងឺ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០ម៉ឺនរៀល៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦