គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ តំណាងឲ្យព្រឹទ្ធសភា អញ្ជើញចូលរួមរំលែកទុក្ខនិងសាកសួរសុខទុក្ខជាមួយនឹងក្រុមគ្រួសារជនរងគ្រោះថ្នាក់ចរាចរណ៍
2015-05-20 08:48:48

នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥  នៅភូមិព្រៃខ្លា ឃុំពោធិរាជ​ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង គណៈប្រតិភូក្រុម សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៦ តំណាងឲ្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ជា សុន អនុប្រធានក្រុម សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៦អមដំណើរដោយមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព កម្មករ-កម្មការិនីទាំង១៨នាក់ និងជនរងគ្រោះ​ ដែលទទួលរងនូវសោកនាដកម្មដ៏រន្ធត់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ ដែលកើតឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ ស្ថិតតាមបណ្តាយផ្លូវជាតិលេខ១ ក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង។
ក្នុងឱកាសនោះដែរគណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ក៏បានឧបត្ថម្ភជាថវិកាជូនដល់ក្រុមគ្រួសារសព ក្នុងមួយគ្រួសារៗ ទទួលបានថវិកាចំនួន០១លានរៀល។
បន្ទាប់មកគណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ក៏បានអញ្ជើញចុះសាកសួរសុខទុក្ខអ្នករងគ្រោះថ្នាក់ចរាចរណ៍ ដែល សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសា្វយរៀង ចំនួន០៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០ម៉ឺនរៀល។ ទន្ទឹមនឹងនោះដែរក៏បាន ឧបត្ថម្ភជាថវិកាដល់អ្នកជំងឺផ្សេងទៀត ដែលបានសម្រាកព្យាបាលនៅទីនោះដែរ ចំនួន០៥នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកាចំនួន ០៤ ម៉ឺនរៀល៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦