គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឈួន ឡេង បានអញ្ជើញចុះជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំព្រះស្តេច និងឃុំបន្ទាយចក្រី
2016-08-29 09:33:19

នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយ ឯកឧត្តម ឈួន ឡេង លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចុះជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំព្រះស្តេច និងឃុំបន្ទាយចក្រី ពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយផ្តោតសំខាន់លើការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី និងការត្រៀមចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦ ដែលនឹងចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅសាលាឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦