គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយ ឯកឧត្តម ឈួន ឡេង លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អមដំណើរដោយលោក រ៉េត ភារុណអភិបាលរងនៃគណ:អភិបាលស្រុកព្រះស្តេច បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ
2016-08-29 07:31:46

កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយ ឯកឧត្តម ឈួន ឡេង លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អមដំណើរដោយលោក រ៉េត ភារុណអភិបាលរងនៃគណ:អភិបាលស្រុកព្រះស្តេច បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ចំនួន ១០គ្រួសារ នៅភូមិត្នោតទោល និងភូមិតាកេត ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយក្នុងមួយគ្រួសារឧបត្ថម្ភជូន មីមួយកេស ត្រីខមួយយួរ ក្រម៉ាមួយនិងថវិកាចំនួន ៥០,០០០៛ ( ហាសិបពាន់រៀល ) ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦