គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ប៊ូ ថង អមដំណើរដោយឯកឧត្តម ស៊ើយ កែវ បានអនុញ្ញាតឲ្យ​លោកអភិបាលក្រុងបានលុង លោកចៅសង្កាត់ឡាបានសៀក និងតំណាងក្រុមហ៊ុនហេង​ដា​រ៉ា
2016-02-16 08:05:19

ឆ្លៀតក្នុងឱកាសនៃការចុះស្រាវជ្រាវ ប្រមូលព័ត៌មានរៀបចំវេទិកាថ្នាក់ស្រុក នៅខេត្តរតនគិរី ​នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ គណៈប្រតិភូ​ក្រុមសមាជិកព្រឹទ្ធសភា ដឹកនាំ ដោយ ឯកឧត្តម ប៊ូ ថង អមដំណើរដោយឯកឧត្តម ស៊ើយ កែវ បានអនុញ្ញាតឲ្យ​លោកអភិបាលក្រុងបានលុង លោកចៅសង្កាត់ឡាបានសៀក និងតំណាងក្រុមហ៊ុនហេង​ដា​រ៉ា (អ្នកវិនិយោគផ្សារបានលុង) ចូលបំភ្លឺចំពោះមូលហេតុ និងបាតុភាពទាំង​ឡាយ ដែលនាំ ឲ្យមានស្មុគ្រស្មាញ រាំងស្ទះដល់ការអភិវឌ្ឍ និងការប្រកបររកទទួលទានរបស់អាជីវករ និងប្រជាពលរដ្ឋ ពិសេសចំពោះបង​ប្អូន​ជនជាតិ​ដើមភាគតិច នៅផ្សារបានលុង ។
គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ប៊ូ ថង នឹងបន្តជួបពិភាក្សាករណី ខាងលើជាមួយថ្នាក់ដឹកនាំខេត្តរតនគិរី និងមន្ទីរពាក់ព័ន្ធ នៅពេលរសៀលបន្តទៀត ។

ខ្លឹមសារ និងរូបភាព លេខាធិការដ្ឋានអមគណៈកម្មការទី៤

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦