គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម គង់ សារាជ បើកកិច្ចក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៥
2014-10-10 03:17:12

នារសៀល ថៃ្ងទី០៩ ខែតុលា ឆ្នាំ២០១៤ នៅបន្ទប់ប្រជុំគណៈកម្មការទី៩ អាគារ F  (ជាន់ទី២) ឯកឧត្តម គង់ សារាជ ប្រធានក្រុម​សមាជិក​ព្រឹទ្ធសភា ក្រុមទី៥ និងជាប្រធាន គណៈកម្មការទី៩ បានបើកកិច្ចប្រជុំក្រុមដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ ចំនួន ០៤ ដូចខាង​ក្រោម ៖
ទី១-សេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៧៦ និងមាត្រាទាំងឡាយពីជំពូកទី ១៥ថ្មី ដល់ជំពូកទី១៦ថ្មី នៃរដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រកម្ពុជា។
ទី២-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារណាហ្គូយ៉ា ស្តីពីសិទ្ធិទទួល ផលពីធនធានសេនេទិក និងការបែងចែក​ផល​ប្រយោជន៍ពីការប្រើប្រាស់ធនធានសេនេទិកដោយស្មើភាព និងសមធម៌ នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈសម្រុះ។
ទី៣-សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្ម មាត្រា១ មាត្រា៣ មាត្រា៤ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១១ មាត្រា១៣ មាត្រា១៤ មាត្រា១៥ មាត្រា១៧ មាត្រា១៨ មាត្រា១៩ មាត្រា២០ មាត្រា២១ មាត្រា២២ មាត្រា២៣ មាត្រា២៤ មាត្រា៣០ មាត្រា៣៤ មាត្រា៣៧ មាត្រា៣៨ មាត្រា៣៩ មាត្រា៤០ មាត្រា៤១ មាត្រា៤២ មាត្រា៤៣ មាត្រា៤៥ មាត្រា៤៦ មាត្រា៤៩ មាត្រា៥៥ និងមាត្រា៥៦ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ដែលប្រកាសឲ្យប្រើ ដោយព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦។
ទី៤-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីសហប្រតិបត្តិការ វប្បធម៌រវាងរាជរដ្ឋាភិបាលនៃរដ្ឋជាសមាជិកនៃ​សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាល នៃសហព័ន្ធរុស្សី។
ជាទីបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានជម្រាបជូនឯកឧត្តមជាសមាជិកក្រុមទាំងអស់ ត្រៀមរៀបចំតំណាងក្រុម និងឯកសារចាំបាច់មួយ​ចំនួនសម្រាប់មានមតិយោបល់ក្នុងសម័យប្រជុំ វិសាមញ្ញព្រឹទ្ធសភានីតិកាលទី៣ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤។

អត្ថបទ និងរូបភាព : លេខាធិការដ្ឋានអមគណ:កម្មការទី៩


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦