គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ សមាជិកព្រឹទ្ធសភា នីតិកាលទី៤ បានអញ្ជើញផ្តល់បទសម្ភាសន៍ដល់ស្ថានីយ៍ទូរទស្សន៍បាយ័ន ស្តីពី តួនាទី ភារកិច្ចព្រឹទ្ធសភា និងសមិទ្ធផលសំខាន់ៗរបស់ព្រឹទ្ធសភារយៈពេលបីនីតិកាលកន្លងទៅ
2018-04-24 01:02:11

នារាត្រីថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ២១:០០ នាទី ឯកឧត្តម ជា ជេដ្ឋ សមាជិកព្រឹទ្ធសភា នីតិកាលទី៤ បានអញ្ជើញផ្តល់បទសម្ភាសន៍ដល់ស្ថានីយ៍ទូរទស្សន៍បាយ័ន ស្តីពី តួនាទី ភារកិច្ចព្រឹទ្ធសភា និងសមិទ្ធផលសំខាន់ៗរបស់ព្រឹទ្ធសភារយៈពេលបីនីតិកាលកន្លងទៅ ព្រមទាំងយុទ្ធសាស្រ្ត និងទិសដៅការងារបន្តរបស់ព្រឹទ្ធសភា នីតិកាលទី៤ នៅបន្ទប់ស្ទូឌីយោទូរទស្សន៍បាយ័ន។

សូមជម្រាបថា ព្រឹទ្ធសភានីតិកាលទី៤ បានបើកសម័យប្រជុំដំបូង កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅវិមានព្រឹទ្ធសភា បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦