គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈកម្មការទី៥ព្រឹទ្ធសភា ​បោះឆ្នោតជ្រើសរើសប្រធាន ​អនុប្រធាន លេខាធិការ
2018-04-30 07:15:06


បន្ទាប់ពីព្រឹទ្ធសភាបើកសម័យប្រជុំលើកទី១ នីតិកាលទី៤ ដើម្បីបោះឆ្នោតជ្រើសរើសសមាជិក គណៈកម្មការនានារបស់ព្រឹទ្ធសភា កាលពីព្រឹកថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨ រួចមក នារសៀលថ្ងៃដដែលនេះ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា​ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន (ហៅកាត់គណៈកម្មការទី៥ព្រឹទ្ធសភា) បានរៀបចំការបោះឆ្នោតផ្ទៃក្នុងគណៈកម្មការ ដើម្បីជ្រើសរើសប្រធាន អនុប្រធាន លេខាធិការ គណៈកម្មការ ដោយទទួលលទ្ធផលដូចខាងក្រោម៖
​១-លោកជំទាវ ទី បូរ៉ាស៊ី ប្រធាន
​២-ឯកឧត្តម ឈិត គឹមយាត អនុប្រធាន
​៣-ឯកឧត្តម ឆាយ វណ្ណា លេខាធិការ
​៤-លោកជំទាវ ឃួន ឃុនឌី សមាជិក
​៥-លោកជំទាវ ជា ច័ន្ទទេវី សមាជិក៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦