គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈកម្មការទី៩ព្រឹទ្ធសភា បានរៀបចំការបោះឆ្នោតផ្ទៃក្នុងគណៈកម្មការ ដើម្បីជ្រើសរើសប្រធាន អនុប្រធាន លេខាធិការ គណៈកម្មការ
2018-04-30 07:48:09

បន្ទាប់ពីព្រឹទ្ធសភាបើកសម័យប្រជុំលើកទី១ នីតិកាលទី៤ ដើម្បីបោះឆ្នោតជ្រើសរើសសមាជិក គណៈកម្មការនានារបស់ព្រឹទ្ធសភា កាលពីព្រឹកថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨ រួចមក នា​រសៀលថ្ងៃដដែលនេះ នៅសាលប្រជ៉ំគណៈកម្មការទី៩ព្រឹទ្ធសភា​ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសនីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ (ហៅកាត់គណៈកម្មការទី៩ព្រឹទ្ធសភា) បានរៀបចំការបោះឆ្នោតផ្ទៃក្នុងគណៈកម្មការ ដើម្បីជ្រើសរើសប្រធាន អនុប្រធាន លេខាធិការ គណៈកម្មការ ដោយទទួលលទ្ធផលដូខាងក្រោម៖
១-ឯកឧត្តម គង់ សារាជ ប្រធាន
២-ឯកឧត្តម ម៉ែន ស៊ីផាន់ អនុប្រធាន
៣-ឯកឧត្តម ទឹម ផន លេខាធិការ
៤-ឯកឧត្តម ញ៉ែម សាម៉ន សមាជិក
៥-លោកជំទាវ ស៊ី វណ្ណថា សមាជិក៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦