គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំភូមិ និងតំណាងក្រុមប្រជាពលរដ្ឋ​រស់នៅភូមិព្រៃទឹង​​ ​ភូមិបឹងជ័រ​ ភូមិខ្នា​ ភូមិគោករកា និងភូមិឈើទាល
2018-05-07 01:30:31

នារសៀលថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំភូមិ និងតំណាងក្រុមប្រជាពលរដ្ឋ​រស់នៅភូមិព្រៃទឹង​​ ​ភូមិបឹងជ័រ​ ភូមិខ្នា​ ភូមិគោករកា និងភូមិឈើទាល សរុបចំនួន ២៤៧នាក់ (ស្រី ១៩៥នាក់) ដោយផ្តោតសំខាន់លើការចលនាឲ្យប្រជាពលរដ្ឋទាំងអស់នាំគ្នាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ នៅឃុំព្រៃទឹង ស្រុកសុីធរកណ្តាល​ ខេត្តព្រៃវែង។

ក្នុងឱកាសនោះដែរ លោកជំទាវ និងឯកឧត្តម ក៏បានឧបត្ថម្ភក្នុងម្នាក់រួមមាន ថវិកា ក្រម៉ា និងថ្នាំពេទ្យចំនួន ០៥មុខគឺថ្នាំឈឺក្បាល ០១កញ្ចប់ ថ្នាំរលាកច្រមុះ ០១ប្រអប់ ថ្នាំឈឺធ្មេញ ០១ប្រអប់ ថ្នាំឈឺភ្នែក ០១បំពង់ និងថ្នាំឬសដូងបាត ០១ប្រអប់ សរុបអស់ថវិកាចំនួន ៦,២២៣,០០០៛ ( ប្រាំមួយលានពីររយម្ភៃបីពាន់រៀលគត់ )។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦