គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
 សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាស្តីពី​ ការផ្តល់ព័ត៌មានបឋម សម្រាប់សមាជិក សមាជិកាព្រឹទ្ធសភា នីតិកាលទី៤
2018-05-07 02:59:27

នាព្រឹកថ្ងៃចន្ទ ទី០៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០៨:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាស្តីពី ការផ្តល់ព័ត៌មានបឋម សម្រាប់សមាជិក សមាជិកាព្រឹទ្ធសភា នីតិកាលទី៤ អំពីតួនាទី ភារកិច្ច សមត្ថកិច្ច និងយន្តការទាំងឡាយរបស់ព្រឹទ្ធសភា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា ដោយមានការអញ្ជើញចូលពីសមាជិក សមាជិកាព្រឹទ្ធសភា នីតិកាលទី៤ ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យស្ថានសភាកម្ពុជា។ អង្គសិក្ខាសាលប្រព្រឹត្តទៅរយៈពេល០៤ព្រឹក គឺចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ក្រោមកិច្ចសហការរៀបចំរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យាស្ថានសភាកម្ពុជា(PIC) ដោយផ្តោតសំខាន់លើប្រធានបទស្តីពី៖
-បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា
-គោលការណ៍ក្រមសីហលធម៌សភារបស់សមាជិកព្រឹទ្ធសភា
-មុខាងារទាំងបីរបស់ព្រឹទ្ធសភា (មុខងារនីតិកម្ម មុខងារតំណាង និងមុខងារតាមដានកាអនុវត្តច្បាប់)
-តួនាទីភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការនានានៃព្រឹទ្ធសភា តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ក្រុមផ្សេងៗនៃព្រឹទ្ធសភា៖ ក្រុមសមាជិកព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ ក្រុមសមាជិកាព្រឹទ្ធសភា ក្រុមមិត្តភាព និងក្រុមការងារអន្តរជាតិរបស់ព្រឹទ្ធសភា
-ការអនុវត្តថវិការបស់គណៈកម្មការនានា និងក្រុមផ្សេងៗរបស់ព្រឹទ្ធសភា តាមគោលការណ៍ថវិកាតាមកម្មវិធី
-លក្ខន្តិកៈសមាជិកព្រឹទ្ធសភា និងអភ័យឯកសិទ្ធិរបស់សមាជិកព្រឹទ្ធសភា
-ផលប្រយោជន៍របស់សមាជិកព្រឹទ្ធសភា
-តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
-យន្តការ និងសេវាគាំទ្ររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
-ទស្សនវិស័យរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (២០១៨-២០២៤)
-និងបទបង្ហាញស្តីពីសេវាគាំទ្ររបស់វិទ្យាស្ថានសភាកម្ពុជា(PIC)៕

​      សុន្ទរកថា របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងពិធីបើកសិក្ខាសាលា

ឯកសារជំនួយស្មារតី












 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦