គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ បានចូលរួមសិក្ខាសាលាសម្រាប់សមាជិកសភាអាស៑ាន និងអាសុីប៉ាសុីហ្វិចមួយចំនួន ស្តីពីWTO
2018-05-08 00:56:04

នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ គណៈប្រតិភូព្រឹទ្ធសភាកម្ពុជាដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ បានចូលរួមសិក្ខាសាលាសម្រាប់សមាជិកសភាអាស៑ាន និងអាសុីប៉ាសុីហ្វិចមួយចំនួន ស្តីពីWTO។ ឯកឧត្តម Tan Chuan-Jin ប្រធានសភាសឹង្ហបុរី ជាអធិបតីក្នុងកម្មវិធីបើកកិច្ចប្រជុំ នៅសណ្ឋាគារPan Pacific Singapore។ សិក្ខាសាលានេះមានរយៈពេល០៣ថ្ងៃ ហើយនៅថ្ងៃទី០១ ប្រធានបទមានដូចតទៅ: ១-បញ្ហាត្រូវពិភាក្សាក្រោយកិច្ចប្រជុំWTOថ្នាក់រដ្ឋមន្រ្តីលើកទី១១ នៅទីក្រុងBuenos Aires ២-តើដំណើរការ និងការធ្វើសេចក្តីសម្រេចរបស់WTOរបៀបណា! ៣-បរិយាកាសនយោបាយបច្ចុប្បន្ន និងផលនាំអោយប៉ះពាល់ចំពោះWTO និង ៤-ការផ្តល់ឧបត្ថម្ភធនផ្នែកជលផលរបស់WTO ឧទ្ទេសនាមតាមVideo Conference ពីទីក្រុងរ៉ូម ដោយអង្គការFAO។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦