គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាដល់តំណាងក្រុមប្រឹក្សាសង្កាត់ផ្សារដើមគរ និងលោក វិញ ទ្រី ដែលទទួលរងការខូចខាតដោយអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ
2018-05-10 08:15:51

នារសៀលថ្ងៃព្រហស្បត្តិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ តាងនាមសម្តេចប្រធានព្រឹទ្ធសភា និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១(រាជធានីភ្នំពេញ) ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ដោយមានការចូលរួមពីលោកអភិបាលនៃគណ:អភិបាលខណ្ឌទួលគោក បានអញ្ជើញចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាដល់តំណាងក្រុមប្រឹក្សាសង្កាត់ផ្សារដើមគរ និងលោក វិញ ទ្រី ប្រធានភូមិ១៥ នៃសង្កាត់ផ្សារដើមគរ ដែលទទួលរងការខូចខាតដោយអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅកាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៣:៣០នាទីទាបភ្លឺ នៅតាមបណ្តោយផ្លូវលេខ២១៩ ភូមិ១៥ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦