គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនដល់កុមារកំព្រាឥស្លាម ចំនួន ១៥០នាក់
2018-05-13 05:09:37

នារសៀលថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨  ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា រួមនឹងឯកឧត្តម កែន សុត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនដល់កុមារកំព្រាឥស្លាម ចំនួន ១៥០នាក់ នៅក្រុងកែប ខេត្តកែប។  បន្ទាប់មក ឯកឧត្តមទាំងពីរ ក៏បានបន្តនាំនូវអំណោយជាសម្ភារៈ និងថវិកាមួយចំនួន ដើម្បីយកទៅឧបត្ថម្ភជូនដល់សមាជិកក្រុមប្រឹក្សាសង្កាត់ព្រៃធំ ក្រុងកែប ម្នាក់ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅក្រុងកែប ខេត្តកែប។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦