គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋ​ សរុបចំនួន ៦៧គ្រួសារ នៅភូមិឈើទាល ខេត្តព្រៃវែង
2018-05-18 09:31:36

នារសៀលថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋ​ សរុបចំនួន ៦៧គ្រួសារ នៅភូមិឈើទាល ឃុំព្រៃទឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។

លោកជំទាវ និងឯកឧត្តម ក៏បានអំពាវឲ្យប្រជាពលរដ្ឋទាំងអស់ នាំគ្នាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ អោយបានគ្រប់ៗគ្នា។

ក្នុងឱកាសនោះផងដែរ លោកជំទាវ និងឯកឧត្តម ក៏បាននាំយកថ្នាំពេទ្យចំនួន ០៥មុខ ចែកជូនបងប្អូនប្រជាពលរដ្ឋចូលរួម រួមមាន ៖ ថ្នាំឈឺក្បាល ០១កញ្ចប់ ថ្នាំរលាកច្រមុះ ០១ប្រអប់ ថ្នាំឈឺធ្មេញ ០១ប្រអប់ ថ្នាំឈឺភ្នែក ០១បំពង់ និងថ្នាំឬសដូងបាត ០១ប្រអប់ សរុបអស់ថវិកាចំនួន ២,១៥០,០០០៛ ( ពីរលានមួយរយហាសិបពាន់រៀលគត់ )។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦