គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ទាំង៥ ក្នុងខេត្តកែប
2018-05-21 02:27:04

ថ្ងៃសៅរ៍ ៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ទាំង៥ ក្នុងខេត្តកែប នៅសាលាសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបានជម្រាបជូនអំពីតួនាទី ភារកិច្ច និង មុខងារសំខាន់ៗរបស់ព្រឹទ្ធសភា និងមតិផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ត្រូវខិតខំបង្កើនការទទួលខុសត្រូវបំពេញមុខងាររបស់ខ្លួនក្នុងការផ្ដល់សេវារដ្ឋបាល សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ។ ជាមួយនេះ ត្រូវបង្កើននូវសាមគ្គីភាពឯកភាពផ្ទៃក្នុង និងកិច្ចសហការជាមួយសមត្ថកិច្ច និងអ្នកពាក់ព័ន្ធនានា ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈឲ្យបានល្អ ជាពិសេសត្រូវធ្វើការអប់រំណែនាំ និងអំពាវនាវអោយប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់ៗគ្នា ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បាននាំយកនូវទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ ព្រមទាំងថវិកាមួយចំនួន ឧបត្ថម្ភជូនគ្រប់សាលាសង្កាត់ និងគ្រប់សមាជិកក្រុមប្រឹក្សាសង្កាត់ដែលបានចូលរួមផងដែរ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦