គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា រួមនឹងឯកឧត្តម កែន សុត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រារព្ធទិវាជាតិនៃការចងចាំ " ២០-ឧសភា-២០១៨"
2018-05-21 02:49:50

នារសៀលថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី​២០ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា រួមនឹងឯកឧត្តម កែន សុត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រារព្ធទិវាជាតិនៃការចងចាំ " ២០-ឧសភា-២០១៨" នៅបូជនីយដ្ឋានតំកល់អដ្ឋិធាតុ ក្នុងបរិវេណវត្តកំពង់ត្រទ្បាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដើម្បីរំលឹក និងគោរពដល់វិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតអស់ជាងបីលាននាក់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

មានប្រសាន៍ក្នុងពិធីនោះដែរ ឯកឧត្តម ក៏បានអំពាវនាវដល់មន្ត្រី និងប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់ អោយនាំគ្នាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់ៗគ្នា និងកុំជឿតាមការញុះញង់របស់ជនអគតិមួយចំនួន ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦