គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម​ យ៉ង់​ សែម​ ប្រធានគណៈកម្មការ​ទី១ និងឯកឧត្តម​ ម៉ម​ ប៉ុននាង​ ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោក​ នូ​ ម៉ុនសារិទ្ធ នាយករងអង្គការ​ ការីតាសកម្ពុជា​ ចូលជួបពិភាក្សាការងារ
2018-05-24 03:18:31

នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨​ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា​ ឯកឧត្តម​ យ៉ង់​ សែម​ ប្រធានគណៈកម្មការ​ទី១ និងឯកឧត្តម​ ម៉ម​ ប៉ុននាង​ ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោក​ នូ​ ម៉ុនសារិទ្ធ នាយករងអង្គការ​ ការីតាសកម្ពុជា​ ចូលជួបពិភាក្សាការងារ ស្តីពីការត្រៀមរៀបចំពិធីអបអរសាទរទិវាកុមារអន្តរជាតិ​ ១​មិថុនា នៅបុរីកុមារមិត្តភាពកម្ពុជា​ បារាំង​ ហុងហ្គ្រី​ នៅឃុំគោកត្រប់​ ស្រុកកណ្តាល​ស្ទឹង ខេត្តកណ្តាល​​៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦