គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ ស៊ឹង ស៊ីយុត ​និងឯកឧត្ដម សត ណាឌី​ បានអញ្ជើញជួបសំណេះសំណាលជាមួយ​ប្រជាពលរដ្ឋដែលរង​គ្រោះដោយរន្ទះបាញ់ស្លាប់គោអស់ចំនួន១៣ក្បាល ​នៅភូមិព្រៃលាន និងភូមិត្រពាំងត្រុំ
2018-05-27 14:29:23

រសៀលថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី​២៦ ខែឧសភា​ ឆ្នាំ២០១៨ លោកជំទាវ ស៊ឹង ស៊ីយុត លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្ដម សត ណាឌី សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា និជាសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយរន្ទះបាញ់ស្លាប់គោអស់ចំនួន១៣ក្បាល នៅភូមិព្រៃលាន និងភូមិត្រពាំងត្រុំ។ ក្នុងឱកាសនោះ បានឧបត្ថម្ភជូនគ្រួសាររងគ្រោះទាំងពីរនូវថវិកាចំនួន១,០០០,០០០រៀល។ នាថ្ងៃដដែលលោកជំទាវ និងឯកឧត្តម បានបន្ដជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ មេភូមិ មេឃុំ និងបានឧបត្ថម្ភថវិកា ចំនួន៨០០,០០០រៀលផងដែរ នៅសាលាឃុំពពេល ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦