គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព ងន បានអញ្ជើញ​ជាអធិបតីក្នុងពិធីសំណេះសំណាល​ជាមួយប្រជាពលរដ្ឋ ចំនួន​៧៤០នាក់
2018-05-28 09:12:07

នាព្រឹកថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទិ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អមដំណើរដោយឯកឧត្តម ប្រាក់ ចំរើន អនុប្រធានក្រុម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ចំនួន៧៤០នាក់ នៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ ក្នុងឱកាសនោះដែរ ឯកឧត្តម បានផ្តាំផ្ញើរបងប្អូនប្រជាពលរដ្ឋ អោយជឿទុកចិត្តថ្នាក់ដឹកនាំ និងរដ្ឋាភិបាលកម្ពុជា និងសូមទៅចូលរួមបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ព្រមទាំងបានជូនក្រមាម្នាក់១ និងថវិកាសរុបចំនួន៨,០០០,០០០រៀល។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦