គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះបឋមសីលា បើកការដ្ឋានសាងសង់អគារពាណិជ្ជកម្ម និងសណ្ឋាគារ ស្កាយម៉ោនថិន វ្យូ របស់ក្រុមហ៊ុនស្កាយម៉ោនថិនវ្យ៉ូ
2018-05-30 07:53:33

នាព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះបឋមសីលា បើកការដ្ឋានសាងសង់អគារពាណិជ្ជកម្ម និងសណ្ឋាគារ ស្កាយម៉ោនថិន វ្យូ របស់ក្រុមហ៊ុនស្កាយម៉ោនថិនវ្យូ ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ការសាងសង់អគារនេះ លើផ្ទៃដីទំហំ៨.៧៤០ម៉ែត្រក្រឡា ហើយគ្រោងនឹងចំណាយថវិកាប្រមាណ១០៩លានដុល្លារសហរដ្ឋអាមេរិក ដែលបានចែកចេញជាបីជំហាន៖ ក្នុងនោះជំហានទី១ ចំណាយថវិកា១២.៣៣០.៥២២ដុល្លារ លើផ្ទៃដីទំហំ១២,០០០,០០ម៉ែត្រការ៉េ សាងសង់អគារពាណិជ្ជកម្ម មាន០១ខ្នង កម្ពស់១២ជាន់ ជំហានទី២​ ចំណាយថវិកា
១៥.០១៥.០០០ដុល្លារ លើផ្ទៃដីទំហំ២១,៤៥០,០០ ម៉ែត្រការ៉េ សាងសង់អគារសណ្ឋាគារ០១ខ្នង កម្ពស់២៥ជាន់ និងជំហានទី៣​ ចំណាយថវិកា៨១.៦០០.០០០ដុល្លារ លើផ្ទៃដីទំហំ៥៤,៤០០,០០ម៉ែត្រការ៉េ សាងសង់អគារ០២ខ្នង កម្ពស់៣៣ជាន់។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦