គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា
2018-06-08 02:19:20

នាថ្ងៃសុក្រ ទី០៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៨:០០នាទីព្រឹក ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ដោយមានរបៀបវារៈដូចជា៖ ពិនិត្យ​ និងសម្រេចលើសំណើររបស់គណៈកម្មការទី៦ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ទៅក្នុងរបៀបវារៈ នៃសម័យប្រជុំលើកទី១ព្រឹទ្ធសភា នីតិកាលទី៤។ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៤ព្រឹទ្ធសភា​ សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី សញ្ជាតិ ទៅក្នុងរបៀបវារៈ នៃសម័យប្រជុំលើកទី១ព្រឹទ្ធសភា នីតិកាលទិ៤។​  ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៣ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង​ស្តីពី ការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី ទៅក្នុងរបៀបវារៈ នៃសម័យប្រជុំលើកទី១ព្រឹទ្ធសភា នីតិកាលទី៤។ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា​ សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣ មាត្រា២៣ មាត្រា៣០ មាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ មាត្រា៣៦ មាត្រា៣៧ មាត្រា៣៨ មាត្រា៣៩ មាត្រា៤០ នៃច្បាប់ស្តីពី ការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ដែលត្រូវប្រកាសអោយប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០១/០៩ ចុះថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០០១ ទៅក្នុងរបៀបវារៈ នៃសម័យប្រជុំលើកទី១ព្រឹទ្ធសភា នីតិកាលទី៤។​​​ កំណត់របៀបវារៈ និងកាលបរិច្ឆេទបន្តសម័យប្រជុំលើកទី១ព្រឹទ្ធសភា នីតិកាលទី៤។ 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦