គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈកម្មការទី៥ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាព លោកជំទាវ ទី បូរ៉ាស៊ី
2018-06-08 08:08:41

នាព្រឹកថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូងនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន (គណៈកម្មការទី៥ព្រឹទ្ធសភា) បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាព លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ ដើម្បីពិនិត្យ ពិភាក្សាលើរបៀបវរៈ ៖ ទី១-បូកសរុបលទ្ធផលការងាររបស់គណៈកម្មការទី៥ ប្រចាំខែឧសភា ឆ្នាំ២០១៨ ទី២-ពិនិត្យផែនការប្រតិបត្តិរបស់គណៈកម្មការរយៈពេលប្រាំបីខែ (ចាប់ពីខែឧសភា ខែធ្នូ ឆ្នាំ២០១៨) និងទី៣-ការបែងចែកភារកិច្ចជូនសមាជិក សមាជិកា គណៈកម្មការទី៥ នៅសាលប្រជុំគណៈកម្មការទី៥ ព្រឹទ្ធសភា។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦