គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
កិច្ចប្រជុំផ្ទៃក្នុង ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៥
2018-06-08 10:00:15

នារសៀលថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៥ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងក្រុម ដើម្បីពិនិត្យ សិក្សាលើ៖
១-សេចក្តីព្រាងច្បាប់ស្តីពី ការៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្រ្តី
២-សេចក្តីព្រាងច្បាប់ស្តីពី សញ្ជាតិ៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយលព្រមលើកិច្ចព្រមព្រៀងបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី៤-សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣ មាត្រា២៣ មាត្រា៣០ មាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ មាត្រា៣៦ មាត្រា៣៧ មាត្រា៣៨ មាត្រា៣៩ និងមាត្រា៤០ នៃច្បាប់ស្តីពី ការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០១/០៩ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០១ នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦