គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មាន សំអាន ​ និងឯកឧត្តម ទឹម ផន​ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ​ថ្នាក់ដឹកនាំភូមិ​ និងប្រជាពលរដ្ឋរស់​នៅភូមិព្រៃទឹង
2018-06-10 12:11:49

នាថ្ងៃសៅរ៍ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឆ្នាំ២០១៨ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងឯកឧត្តម ទឹម ផន សមាជិកគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំភូមិ និងប្រជាពលរដ្ឋរស់នៅភូមិព្រៃទឹង ភូមិឈើទាល ភូមិខ្នារ ភូមិគោករការ និងភូមិបឹងជ័រ នៅឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ លោកជំទាវ និងឯកឧត្តម បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់កុំភ្លេចនាំគ្នាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ក្នុងឱកាសនោះដែរ លោកជំទាវ និងឯកឧត្តម បានឧត្ថម្ភថវិកាដល់អ្នកចូលរួម សរុបអស់ថវិកាចំនួន ៤,៤០០,០០០៛ ( បួនលានបួនរយពាន់រៀលគត់ ) ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦