គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ព្រឹទ្ធសភា បានបើកសម័យប្រជុំលើកទី១ នីតិកាលទី៤ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨
2018-06-11 01:38:00

 
 

នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៨:០០ព្រឹក ព្រឹទ្ធសភាបានបើកសម័យប្រជុំលើកទី១ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈដូចខាងក្រោម៖ ១.ពិនិត្យ និងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី។ ២.ពិនិត្យ និងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីសញ្ជាតិ។ ៣.ពិនិត្យ និងឲ្យយោបល់លើសេក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពី ការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី។ ៤.ពិនិត្យ និងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពី វិសោធនកម្មមាត្រា៣ មាត្រា២៣ មាត្រា៣០ មាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ មាត្រា៣៦ មាត្រា៣៧ មាត្រា៣៨ មាត្រា៣៩ មាត្រា៤០ នៃច្បាប់ស្ដីពី ការគ្រប់គ្រង និងធ្វើអាជីវកម្មធនធានរ៉ែ ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០១/០៩ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០១៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦