គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ និងដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះចំនួន ៣គ្រួសារ
2018-06-11 02:17:15

នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ និងដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះចំនួន ៣គ្រួសារ ស្ថិតក្នុងភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្តាល។
នៅក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភថវិកាជូនអ្នកជំងឺចំនួន ០៣គ្រួសារនោះ ដោយក្នុងមួយគ្រួសារៗទទួលបានថវិកាចំនួន ២០០,០០០រៀល ព្រមទាំងប្រគល់ថវិកាចំនួន ១០០,០០០រៀល ដល់ប្រជាកាពារភូមិដើម្បីទិញសំលៀកបំពាក់ ដែលចំណាយថវិកាសរុបចំនួន ៧០០,០០០រៀល៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦