នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋមកពីភូមិឈើនាង ភូមិស្វាយលិច និងភូមិស្វាយកើត សរុបចំនួន១២០០នាក់ ស្ថិតក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ឯកឧត្តម ក៏បានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋនៅទូទាំងឃុំគោកត្រប់ ត្រូវត្រៀមឯកសារសម្រាប់ការបោះឆ្នោតដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប័ណ្ណព័ត៌មានដែលផ្តល់ដោយគ.ជ.ប និងលិខិតពាក់ព័ន្ធផ្សេងៗ ដើម្បីងាយស្រួលទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់ៗគ្នា។
ក្នុងឱកាសនោះដែរ ឯកឧត្តម បាននាំយកថវិកាចែកជូនប្រជាពលរដ្ឋចំនួន១២០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១មឺុនរៀល និងចែកថវិកាជូនចាស់ជរាចំនួន៤នាក់ ក្នុងម្នាក់ៗទទួលបាន១០០.០០០រៀល ដែលចំណាយអស់ថវិកាចំនួន១៣.០០០.០០០ រៀល។
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦