គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី២) បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រោមអធិបតីភាពឯកឧត្តម សុខ ឥសាន ប្រធានក្រុម
2018-06-14 01:00:45

នៅរសៀលថ្ងៃទីពុធ ១កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៥:០០នាទី ក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី២) មានបើកកិច្ចប្រជុំផ្ទៃក្នុងក្រោមអធិបតីភាពឯកឧត្តម សុខ ឥសាន ប្រធានក្រុម ដោយមានការអញ្ជើញចូលរួមពីអនុប្រធានក្រុម និងសមាជិកក្រុម ដើម្បីពិនិត្យ ពិភាក្សា លើសេចក្ដីព្រាងច្បាប់ចំនួន០៣គឺ ៖
១-សេចក្ដីព្រាងច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា ។
២-សេចក្ដីច្បាប់ស្ដីពីវិសោធនកម្ម មាត្រា៨៧ ចំណងជើងចំណុច «គ» ផ្នែកទី៣ នៃ ជំពូកទី៤ មាត្រា៨៩ មាត្រា៩០ មាត្រា៩១ មាត្រា៩៤ មាត្រា១១០ មាត្រា១២០ និង មាត្រា១២២ នៃច្បាប់ស្ដីពីការងារ ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ ។
៣-សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្ម មាត្រា៣ មាត្រា៦ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១១ មាត្រា១២ ចំណងជើងជំពូកទី៤ មាត្រា១៦ មាត្រា១៩ មាត្រា២៦ មាត្រា៥០ មាត្រា៥១ មាត្រា៥២ មាត្រា៥៣ មាត្រា៥៤ មាត្រា៥៥ មាត្រា៥៦ មាត្រា៥៧ មាត្រា៥៨ មាត្រា៥៩ មាត្រា៦៥ មាត្រា៦៦ មាត្រា៦៧ និងមាត្រា៦៨ នៃច្បាប់ស្ដីពីស្ដង់ដាកម្ពុជា ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦០៧/១៣ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៧ និងចាត់តាំងតំណាងក្រុមឡើងមាន យោបល់ក្នុងសម័យប្រជុំលើកទី១ ព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅសាលប្រជុំគណៈកម្មការទី៤ អគារ D1 ព្រឹទ្ធសភា ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦