នៅព្រឹកថ្ងៃទីសៅរ៍ ៤កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំ ភូមិភាគទី៤ បានអញ្ជើញចូលរួមជាកិត្តិយសក្នុង ពិធីដាក់សម្ពោធឲ្យប្រើប្រាស់ផ្លូវក្រាលក្រួស០១ខ្សែ ប្រវែង២,៨៣២ម៉ែត្រ នៅភូមិអូរប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងជួបសំណេះ សំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ស្ថិតនៅ បរិវេណផ្សារធំថ្មីបុរីជ័យ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦