គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងប្រជាកាពារភូមិ មកពីភូមិព្រែកដូង ព្រែកដូង២ និងភូមិកំពង់ស្វាយសរុបចំនួន ៤៣៤នាក់
2018-06-19 01:17:46

នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងប្រជាកាពារភូមិ មកពីភូមិព្រែកដូង ព្រែកដូង២ និងភូមិកំពង់ស្វាយសរុបចំនួន ៤៣៤នាក់ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្តាល។
ឯកឧត្តម ក៏បានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋនៅទូទាំងឃុំកំពង់ស្វាយ ត្រូវត្រៀមឯកសារសម្រាប់ការបោះឆ្នោតដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប័ណ្ណព័ត៌មានដែលផ្តល់ដោយគណៈកម្មការជាតិរៀបចំការបោះឆ្នោត និងលិខិតពាក់ព័ន្ធផ្សេងៗ ដើម្បីងាយស្រួលទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់ៗគ្នា។
ក្នុងឱកាសនោះដែរ ឯកឧត្តម បាននាំយកថវិកាចែកជូនប្រជាពលរដ្ឋចំនួន៤៣៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២ម៉ឺនរៀល និងប្រជាកាពារភូមិចំនួន២២នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន១០មឺុនរៀល ដើម្បីទិញសំលៀកបំពាក់ ដែលចំណាយថវិកាសរុបចំនួន១៥.០៦៩.០០០ រៀល។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦