គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ និងដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះចំនួន ៦គ្រួសារ
2018-06-19 01:23:25

នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ និងដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះចំនួន ៦គ្រួសារ និងគ្រួសារទទួលមរណៈភាពចំនួន១គ្រួសារ ស្ថិតក្នុងភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្តាល។
នៅក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភថវិកាជូនអ្នកជំងឺចំនួន ០៦គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានថវិកាចំនួន២០០,០០០រៀល និងនាំយកអំណោយមកជូនចាស់ជរាម្នាក់ រួមមាន អង្ករ៥០គីឡូក្រាម ទឹកត្រី២យួរ ទឹកសីុអីវ២យួរ ទឹកសុទ្ធ២កេស ទឹកក្រួច២កេស ព្រមទាំងនាំយកថវិកាចូលរួមរំលែកទុក្ខបុណ្យសពចំនួន ២២០,០០០រៀល ដល់ក្រុមគ្រួសារសព ដែលចំណាយថវិកាសរុបចំនួន ១,៧៥០,០០០រៀល៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦