គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ ​បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាល​ជាមួយលោកគ្រូ អ្នកគ្រូ​ និងបុគ្គលិកសុខាភិបាលចំនួន ​៦៧៦នាក់ ​ស្ថិតនៅស្រុកភ្នំស្រួច
2018-06-19 01:30:20

នាព្រឹកថ្ងៃចន្ទ ៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងបុគ្គលិកសុខាភិបាលចំនួន ៦៧៦នាក់ ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ឆ្លៀតក្នុងឱកាសនោះឯឧត្តមបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចប្រធានព្រឹទ្ធសភាដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកសុខាភិបាលទាំងអស់ និងបានអំពាវដល់អ្នកចូលរួម ទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នា ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦